ទាហាន​អាមេរិក​បាន​លួចយកព័ត៌មានសម្ងាត់ការពារជាតិអាមេរិក យកទៅលក់​ឲ្យ​ចិនត្រូវបានចាប់ខ្លួន

ដោយ៖ ឈាង បុប្ផា

រដ្ឋអាជ្ញា​ក្នុងរដ្ឋTennesse បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ ទី ៧មីនា ពី​ការចាប់ខ្លួន​នាយទាហានអាមេរិក​ម្នាក់​ក្នុងបទចោទប្រកាន់​ធ្វើ​ចារកម្ម​ឲ្យប្រទេស​ចិន។ តាម​រដ្ឋអាជ្ញា នាយទាហានអាមេរិក​ឈ្មោះ Korbein Schultz ដែលបម្រើការ​ជាអ្នកវិភាគ​ព័ត៌មានសម្ងាត់​នៅមូលដ្ឋានទ័ពអាមេរិក​Fort Campbell ក្នុងរដ្ឋ​Kentucky បាន​លួចយក​ព័ត៌មាន​សម្ងាត់​របស់​កងទ័ព​អាមេរិកដើម្បី​លក់​ទៅ​បុគ្គលម្នាក់ ដែល​ឈរជើង​នៅទីក្រុង​ហុងកុង។

 

Comments