សហភាព​អឺរ៉ុប​ តាក់តែង​ច្បាប់គ្រប់គ្រង​បញ្ញាសិប្បនិម្មិត ​ដើម្បីត្រួត​ពិនិត្យ​ហានិភ័យ​នានា

ដោយ៖ អៀង សុខម៉ិញ
កាលពី​ឆ្នាំ​មុន ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ចេញ​វិធាន​ស្តីពី​បញ្ញា​សិប្បនិម្មិត​នេះ​ហើយ​ តែ​ពេល​នេះ អឺរ៉ុបមាន​ច្បាប់ស្តី​ពី​ការ​គ្រប់​គ្រង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​​យ៉ាង​ពេញ​លេញ​តែម្តង។ សហភាព​អឺរ៉ុប​ តាក់តែង​ច្បាប់​នេះ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​សន្តិសុខ​ និង​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ត្រួត​ពិនិត្យ​ហានិភ័យ​ទាក់ទង​ប្រជាធិបតេយ្យ សុខភាព​សាធារណៈ​សិទ្ធមនុស្ស និង​នីតិរដ្ឋ។ ក្រោយ​ការ​អនុម័ត​របស់​សភា​នៅ​ថ្ងៃ​ពុធ​ទី​១៣​មីនា​២០២៤​នេះ អឺរ៉ុប​​នឹងចាប់​​អនុវត្ត​​ច្បាប់​នេះមួយ​ដំណាក់​ម្តងៗ។


 

Comments