ដោយ៖ ហេង ឧត្តម
ក្រុមប្រឹក្សានយោបាយនៃគណបក្សកុម្មុយនិស្តចិន ព្រួយបារម្ភអំពីសេដ្ឋកិច្ចជាតិ ហើយនិង បញ្ហាអត់ការធ្វើរបស់យុវជន។ បញ្ហា២នេះជាក្តីបារម្ភដ៏ធំរបស់ក្រុមប្រតិភូសមាជិកបក្ស។ នេះបើតាមការថ្លែងក្នុងសន្នីសិទកាសែត ពីសំណាក់លោក លីវ ជីយី អ្នកនាំពាក្យក្រុមប្រឹក្សានយោបាយ នៃគណបក្សកុម្មុយនិស្តចិន។ ប្រសាសន៍នេះ ធ្វើឡើង តែមួយថ្ងៃមុនកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ របស់សភាប្រជាជនចិន។ សមាជិកគណបក្សកុម្មុនិស្តចិន រាប់ពាន់នាក់ មកពីគ្រប់ជ្រោយនៃផ្ទៃប្រទេស ត្រូវជួបជុំគ្នា នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃចន្ទ ទី៤ ដល់ថ្ងៃទី ១០ មីនា។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បញ្ជាក់ទៀតថា ការងារសម្រាប់យុវជន ពិសេសយុវជនដែលទើបរៀនចប់ហើយថ្មី ជាប្រធានបទសំខាន់ដែលត្រូវគិតគូរយកចិត្តទុកដាក់។

Comments
Post a Comment