ម៉ាល់ឌីវ បានចុះកិច្ចព្រមព្រៀងយោធាថ្មីជាមួយ​ចិន បានចេញបញ្ជា​ឲ្យ​កងទ័ពឥណ្ឌាត្រូវចាកចេញឲ្យអស់


ដោយ៖ ម៉ម ពិសី
ក្រសួងការ​ពារជាតិ​ម៉ាល់ឌីវ បាន​បញ្ជាក់​នៅរសៀលថ្ងៃអង្គារទី​៥មីនា ម៉ាល់ឌីវ​​បានចុះកិច្ចព្រមព្រៀងយោធា ជាមួយ ចិន ដើម្បីឲ្យភាគី​ចិនជួយ​ផ្គត់ផ្គង់សម្ភារៈយោធា​ និង​ជំនួយ​ផ្សេងៗ។ ដោយ​មិនលំអិតឲ្យ​បានច្រើនជាងនេះ ក្រសួងការពារជាតិម៉ាល់ឌីវ បានត្រឹម​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀង​​ដោយ​​ឥតគិតថ្លៃ។ ដោយឡែក នៅតាមបណ្តាញសង្គម​ X ក្រសួងការពារជាតិ​ម៉ាល់ឌីវ បាន​បង្ហោះសារ ថា​កិច្ចព្រមព្រៀងយោធាជាមួយចិន ត្រូវបានធ្វើឡើងក្នុងកម្មវត្ថុពង្រឹងសហប្រតិបត្តិការទ្វេរភាគី​។



 

Comments