អគ្គលេខាធិការអ.ស.ទៅព្រំដែនហ្កាហ្សា ខណៈអ៊ីស្រាអែលប្ដេជ្ញាកម្ទេចក្រុមហាម៉ាសទោះគ្មានអាមេរិកជួយ

ដោយ៖ ហេង ឧត្តម
ទន្ទឹម​នឹង​ដំណើររបស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិអញ្ជើញ​ទៅ​ដល់​​​ព្រំដែន​ហ្កាហ្សា, អាជ្ញាធរ​​សុខាភិ​បាល​​ក្រុម​ហាម៉ាស ប្រកាសពី​​ព្រហាមថា ​មាន​ស្លាប់​មនុស្ស ​៦៧ នាក់​បន្ថែមទៀត ព្រោះតែ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ ​នា​ល្ងាចនិង​យប់​ថ្ងៃសុក្រ​ ​ឈាន​ចូល​ថ្ងៃសៅរ៍។ ​លោក អង់តូនីញ៉ូ ហ្គូទែរស៍​ ចុះ​ពិនិត្យ​ស្ថានការណ៍​មនុស្សធម៌​នៅ​ប៉ែក​ព្រំដែន​អេហ្ស៊ីប ជាប់នឹង​តំបន់​ហ្កាហ្សា ហើយ​និង​សំណេះ​សំណាល​ជាមួយ​ប្រជាជន​​ភៀសសឹក និង​​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មនុស្សធម៌ ដែល​បំពេញ​កិច្ចការ​នៅ​ទីក្រុង​រ៉ាហ្វាហ៍។​ ​ទីក្រុង​រ៉ាហ្វាហ៍ ជា​ជំរំ​ជន​ភៀសសឹក​ប៉ាឡេស្ទីន សរុប​ប្រមាណ ជាង១,៥ នាក់​ ដែល​កំពុង​តែខ្វះស្បៀងអាហារ និង​​ព្រួយ​បារម្ភ​អំពីការ​បង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​ ពីសំណាក់​កងទ័ព​អ៊ីស្រាអែល​។


 

Comments