ដោយ៖ អៀង សុខម៉ិញ
បើតាមប្រមុខដឹកនាំយោធាអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលបណ្តែតនិងដ្រូនអត្តឃាតប្រភេទShahed យ៉ាងសន្ធាប់ សំដៅក្រុងកៀវ និងតំបន់ជាច្រើនផ្សេងៗទៀតរបស់អ៊ុយក្រែន។ សំឡេងផ្ទុះបានលាន់ឮតាំងពីព្រលឹមអុលនៅក្រុងកៀវនិងក្រុងLvivភាគខាងលិចបំផុតរបស់ប្រទេស។ ប៉ុន្តែ នៅក្នុងចំណោមមីស៊ីល២៩គ្រាប់ ដែលបាញ់និងបង្ហោះចេញពីមូលដ្ឋានទ័ពយុទ្ធសាស្ត្រនៅភាគនិរតីនៃប្រទេសរុស្ស៊ី ១៩ត្រូវបានបំផ្លាញ ដ្រូនស្ទើរទាំងអស់២៥លើ២៨ ត្រូវបានកម្ទេច ដោយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។ ពុំទាន់មានទេសេចក្តីជូនដំណឹងទាក់ទងនឹងការខូចខាតជាសម្ភារៈ ឬការបាត់បង់ជីវិត ដោយវាយប្រហាររបស់រុស្ស៊ីលើកនេះ។
Comments
Post a Comment