មហាសេដ្ឋី​អចលនទ្រព្យ លោក ដូ អាញ ឌុង ​ជាប់​ពន្ធធនាគារ៨ឆ្នាំ ពី​បទ​ពុករលួយគៃបន្លំ

ដោយ៖ ហេង ឧត្តម
មហាសេដ្ឋី​អចលនទ្រព្យ លោក ដូ អាញ ឌុង (Đỗ Anh Dũng) ត្រូវ​តុលាការ​ហាណូយ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ពី​បទ​ពុករលួយ ក្លែង​បន្លំ​ បោកបញ្ឆោត​អ្នក​វិនិយោគទុន​។​ ទំហំទឹកប្រាក់​ដែល​ខាត​បង់​ក្នុង​អំពើ​ល្មើសនេះ ត្រូវ​កាសែត​រដ្ឋវៀតណាម​ ប៉ាន់​​​ប្រមាណថា ​៣៥៥ លា​នដុល្លារ ហើយ​មា​នជន​រងគ្រោះ​ ប៉ះពាល់ ប្រមាណជាង​​ ៦ ៦០០ នាក់​។

 

Comments