ដោយ៖ ម៉ម ពិសី
យោងតាមទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅតំបន់ដើមបូព៌ា Centcom ក្រុមហ៊ូទីយេម៉ែន បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន កាលពីវេលាទាបភ្លឺ ព្រឹកថ្ងៃសៅរ៍ ទី៩មីនា។ កងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ ប្រចាំការនៅតំបន់សមុទ្រក្រហម និងឈូងសមុទ្រអាដេន បានបើកប្រតិបត្តិការការពារខ្លួន ដោយបានបាញ់កម្ទេចដ្រូនរបស់ក្រុមហ៊ូទី ចំនួន១៥គ្រឿង។ ក្នុងនោះ កងទ័ពបារាំង បានបាញ់កម្ទេចបាន ចំនួន៤គ្រឿង នៅឆកសមុទ្រអាដេន បន្ទាប់ពីឃើញដ្រូនទាំងនោះ ហោះសំដៅមកលើនាវាចម្បាំងរបស់បារាំង។
Comments
Post a Comment