ឥណ្ឌា​បានជួយ​សង្គ្រោះកប៉ាល់​ដឹកទំនិញ​១គ្រឿង​ពី​កណ្តាប់​ដៃ​ក្រុម​ចោរសមុទ្រ​សូម៉ាលី

ដោយ៖ ហេង ឧត្តម
កប៉ាល់​ MV Ruen ជា​របស់​ក្រុមហ៊ុន​ប៊ុលហ្ការី ដឹកគ្រឿង​លោហៈ​ដែក តម្រង់​ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ កប៉ាល់​នេះ ត្រូវ​ក្រុម​ចោរសមុទ្រ​សូម៉ាលី លួច​ឆ្មក់​វាយ​ដណ្តើម​​​យក​ នៅពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ២០២៣ ត្រង់​​ចំណុច​ក្បែរ​កោះ​យេម៉ែន​ ប្រហែល​៧០០គីឡូម៉ែត្រ ពីកោះ Socotra។ ការ​លួច​បាន​សម្រេច ពីសំណាក់​ពួក​ចោរសមុទ្រ​សូម៉ាលី​ មិន​ធ្លាប់​ប្រទះ​ទេ​ ក្នុងរយៈពេល​ ជាង១ទសវត្សរ៍​ចុងក្រោយ​នេះ។ ក៏​ប៉ុន្តែ ទីបំផុត ត្រូវ​បង្ក្រាប​បាន​ ក្រោម​ដៃឥណ្ឌា។​ ​​ឥណ្ឌា តាមរយៈ​ទីបញ្ជាការ​កងទ័ព​ជើងទឹក បាន​​បញ្ជាក់​ថា ប្រតិបត្តិការ​ស្ទាក់​ចាប់​កប៉ាល់​និងរំដោះចេញ​ពីកណ្តាប់​ដៃ​ចោរសមុទ្រ​សូម៉ាលី​នេះ ធ្វើឡើង​នា​​ចម្ងាយ​​ប្រមាណ​ ២ ៦០០ គីឡូម៉ែត្រ ពី​ឆ្នេរ​​​សមុទ្រ​ឥណ្ឌា​។


 

Comments