ដោយ៖ ឈាង បុប្ផា
នៅយប់ថ្ងៃសុក្រទី២២មីនា ជនប្រដាប់អាវុធមួយក្រុមបានចូលទៅបាញ់សម្លាប់មនុស្សដោយឈាមត្រជាក់នៅក្នុងសាលប្រគំតន្រី្ត Crocus City Hall ជាយក្រុងម៉ូស្គូ។ ខណៈពេលដែលមនុស្សចលាចលរត់ប្រសាច ចេញពីកន្លែងកើតហេតុ ក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមបានបង្ហោះសារនៅលើបណ្តាញសង្គមតេឡេក្រាម ចេញមុខទទួលខុសត្រូវថា ការវាយប្រហារភេរវកម្មជាស្នាដៃរបស់ក្រុមខ្លួន។ ដំបូងឡើយ ថ្នាក់ដឹកនាំរបស់រុស្ស៊ី រួមទាំងលោកពូទីនគ្មាននិយាយដល់ឈ្មោះក្រុមជីហាត បើទោះជាក្រុមនេះចេញមុខអះអាងទទួលខុសត្រូវ។ ផ្ទុយទៅវិញ រុស្ស៊ីរបស់លោកពូទីនគិតតែដៅទម្លាក់កំហុស ចោទប្រកាន់អ៊ុយក្រែន។ ទើបតែថ្ងៃចន្ទ ៣ថ្ងៃក្រោយភេរវកម្ម ទើបប្រធានាធិបតីរុស្ស៊ី លោកពូទីននិយាយទទួលស្គាល់ ចុងមាត់ ចុងកថា ក្រុមអ៊ីស្លាមជាអ្នកប្រព្រឹត្តអំពើភេរវកម្មសម្លាប់មនុស្សនៅសាលតន្រ្តី ជាយក្រុងម៉ូស្គូ។
Comments
Post a Comment