សហភាពអឺរ៉ុប និង​ហ្វីលីពីន​ចរចាគ្នាអំពីកិច្ចព្រមព្រៀង​ស្តីពីការដោះដូរសេរី

ដោយ៖ ឈាង បុប្ផា
នៅទីក្រុង​ព្រុចស៊ែល សហភាពអឺរ៉ុប និង​ហ្វីលីពីន​រំលឹករឿងចាស់ ដែល​ភាគីទាំងពីរ​បាន​ចាប់ផ្តើមជាមួយគ្នា កាលពី​ឆ្នាំ ២០១៥។ នៅពេល​នោះ ហ្វីលីពីន​បាន​ផ្តើម​ចរចា​ពីការដោះដូរសេរីជាមួយអឺរ៉ុប។ ប៉ុន្តែ ចរចា​បាន​តែ​២ឆ្នាំ ទំនាក់ទំនង​ហ្វីលីពីន និង​សហភាព​អឺរ៉ុប​ចាប់ល្អក់កករនឹងគ្នា ការចរចាទាំងឡាយ​ត្រូវ​ជាប់គាំង បន្ទាប់ពី​ហ្វីលីពីន​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតី ឌុយទែរតេ។ សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ឌុយទែរតេ ដែល​ឈាន​ទៅដល់​ការបើកភ្លើងខៀវ​ឲ្យ​មានការសម្លាប់មនុស្ស​ក្រៅផ្លូវច្បាប់ បាន​ធ្វើ​ឲ្យ​ហ្វីលីពីន​រងការរិះគន់ ថ្កោលទោស​ពីសំណាក់​ប្រទេស​លោកខាងលិច។


 

Comments