មហាសេដ្ឋីនី​អចលនទ្រព្យ​វៀតណាមកំពុង​ប្រឈម​នឹង​ទោសប្រហារជីវិត លើ​សំណុំរឿង​គៃបន្លំ​ហិរញ្ញវត្ថុ

ដោយ៖ ឈាង បុប្ផា
នៅទីក្រុង​ហូជីមិញ សវនាការ​លើសំណុំរឿងគៃបន្លំហិរញ្ញវត្ថុ​ដ៏ធំជាងគេ​នៅ​វៀតណាម​បានចាប់ផ្តើម តាំង​ពីថ្ងៃ​ទី ៥​មីនា និង​គ្រោង​ដំណើរការ​រយៈពេល​២ខែ ដោយ​យោងទៅលើ​មនុស្សរងការចោទប្រកាន់​ ចំនួន ៧៨នាក់ និងឯកសារភស្តុតាង ពាក្យបណ្តឹង ទម្ងន់ ៦តោន។

ប៉ុន្តែ នៅក្នុង​សវនាការ​ដែលទើបចាប់ផ្តើម​បាន​២សប្តាហ៍ រដ្ឋអាជ្ញា​វៀតណាម កាលពីថ្ងៃ​អង្គារ​បាន​សំណូមពរ​ឲ្យ​គណៈវិនិច្ឆ័យ​ប្រជាជន​ដាក់ទោស​ធ្ងន់ គឺទោស​ប្រហារ​ជីវិត ​ដល់​លោកស្រី ជឿង មីឡាន ប្រធានក្រុមហ៊ុន វ៉ាន់ធីញហ្វាត់ នៅក្នុង​រឿងលួចបន្លំ​ហិរញ្ញវត្ថុ ដ៏មហាសាល ជាង ១២ពាន់លាន​ដុល្លារ។


 

Comments