ដោយ៖ ឈាង បុប្ផា
យោងតាមអ្នកទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃប្រចាំខេត្ត Khyber Pakhtunkhwa ក្រុមហ៊ុនចិនបានផ្អាកការងារនៅការដ្ឋានសង់ទំនប់វារីអគ្គិសនីនៅ Dasu និងDiamer Bhasha នៅភាគខាងជើង ប៉ាគីស្ថាន តាំងពីថ្ងៃពុធ ទី ២៨ ពោលគឺនៅមួយថ្ងៃក្រោយដែលវិស្វករចិន៥នាក់ ដែលធ្វើការនៅការដ្ឋានទំនប់វារីអគ្គិសនី Dasu ស្លាប់នៅក្នុងការវាយប្រហារភេរវកម្មអត្តឃាត។
នៅថ្ងៃអង្គារទី ២៦មីនា ភេរវជនអត្តឃាតបានបើករថយន្តទៅបំផ្ទុះខ្លួន នៅកណ្តាលក្បួនរថយន្តដែលដឹកបុគ្គលិករបស់ក្រុមហ៊ុនចិន។ កម្លាំងផ្ទុះបណ្តាលឲ្យរថយន្តមួយគ្រឿងដឹកវិស្វករចិន៥នាក់ និងអ្នកបើកបរជនជាតិប៉ាគីស្ថាន ធ្លាក់ផ្ទុះ នៅក្នុងជ្រលងភ្នំ។
Comments
Post a Comment