មន្រ្តីយោធា​អាល្លឺម៉ង់​ពិភាក្សាគ្នា​ពីការបញ្ជូន​មីស៊ីល​បណ្តែតTaurusទៅឲ្យអ៊ុយក្រែនត្រូវបានបែកលេចធ្លាយ

ដោយ៖ ឈាង បុប្ផា
តើរុស្ស៊ី​តាមដាន លបស្តាប់​ការណ៍សម្ងាត់​របស់​កងទ័ព​អាល្លឺម៉ង់? នៅថ្ងៃ​សៅរ៍​ទី ២ មីនា ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់​បាន​អះអាង​ថា ក្រសួង​កំពុង​ស្រាវជ្រាវ​ពិនិត្យ ដើម្បីដឹងថា តើ​វីដេអូ​សន្និសីទ​ស្តីពី​សង្រ្គាម​អ៊ុយក្រែន ពិតជាត្រូវ​គេលបលួច​ស្តាប់ដែរ​ឬទេ។

អាជ្ញាធរ​អាល្លឺម៉ង់​បើក​ការរស៊ើបអង្កេត នៅ​បន្ទាប់ពី​ប្រធាន​ការផ្សាយ​របស់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី RT ដែលស្និទ្ធនឹង​របបលោក​ពូទីន គឺ​លោកស្រី Margarita Simonyan បាន​បង្ហោះផ្សាយសំឡេង​សន្ទនា ដែល​លោកស្រី​អះអាង​ថា ជា​សំឡេង​របស់​មន្រ្តីយោធា​អាល្លឺម៉ង់ កំពុង​ពិភាក្សា​ពី​លទ្ធភាព​បញ្ជូន​មីស៊ីលTaurus​របស់​អាល្លឺម៉ង់​ទៅ​ឲ្យអ៊ុយក្រែន។

 

Comments