ដោយ៖ ឈាង បុប្ផា
នៅតួកគី គណបក្សកាន់អំណាច របស់លោកប្រធានាធិបតីរេស៊េប អ៊ែរដូហ្កានបានបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅចំពោះមុខគណបក្សប្រឆាំង ដែលដណ្តើមគ្រប់គ្រងបានទីក្រុងសំខាន់ៗជាច្រើនរបស់តួកគី នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ។ លទ្ធផលឆ្នោតឃុំសង្កាត់ កាលពីថ្ងៃអាទិត្យបង្ហាញថា គណបក្សAKP របស់លោកប្រធានាធិបតីតួកគី រេស៊េប អ៊ែរដូហ្កានមិនត្រឹមតែ មិនអាចដណ្តើមយកទីក្រុងអ៊ីស្តង់ប៊ូលពីដៃ របស់បក្សប្រឆាំងតែប៉ុណ្ណោះទេ ប៉ុន្តែ គណបក្សកាន់អំណាចនៅបានរបូតបាត់អស់ទីក្រុងធំៗមួយចំនួនទៀត ដែលធ្លាប់ជាមូលដ្ឋានចាក់គ្រឹះរបស់បក្សកាន់អំណាចជាច្រើនទសវត្សរ៍មកហើយ។
Comments
Post a Comment