ជំរើស២​ដ៏គ្រោះថ្នាក់ សម្រាប់អ៊ីស្រាអែល ត្រូវវាយប្រហារ​អ៊ីរ៉ង់ ឬស្ងៀមស្ងាត់

ដោយ៖ ម៉ម ពិសី
ការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ បានធ្វើឲ្យ​អ៊ីស្រាអែលត្រូវស្ថិតនៅ​ចំពោះមុខ​ការសម្រេចចិត្តដ៏លំបាក​។ បើអ៊ីស្រាអែលវាយបកទៅលើអ៊ីរ៉ង់វិញ នោះ​សង្គ្រាមប្រាកដជាឆេះរាលផ្ទុះសន្ធៅឡើង ក្នុងតំបន់ដើម​បូព៌ាជាក់ជាមិនខាន។ តែបើអ៊ីស្រាអែលសុខចិត្ត​ខាំមាត់នៅស្ងៀម នោះមានន័យថា អ៊ីស្រាអែលសុខចិត្ត​ឲ្យ​អ៊ីរ៉ង់​យកទំលាប់ថ្មីនេះ ទៅធ្វើទៀតនៅថ្ងៃខាងមុខ។ ពោលគឺអ៊ីរ៉ង់នឹង​ប្រើដ្រូន ប្រើ​មីស៊ីលបាញ់​មកលើទឹកដីអ៊ីស្រាអែលដោយ​ផ្ទាល់តែម្តង នៅ​រាល់ពេលដែលអ៊ីស្រាអែល វាយ​ប្រហារទីតាំងផលប្រយោជន៍អ៊ីរ៉ង់នៅក្រៅប្រទេស។

 

Comments