កម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញ

ដោយ៖ ម៉ុន ចាន់
យោងតាមការចុះផ្សាយរបស់បណ្តាកាសែតចិន ជនជាតិចិនដែលជាជនសង្ស័យក្នុងឧក្រិដ្ឋកម្មល្បែងស៊ីសង និងឆបោកអនឡាញដែលឈរជើងនៅខេត្តព្រះសីហនុចំនួន ១៣០នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។ តាមកាសែតចិន Chinadaily ជនជាតិចិនទាំង ១៣០នាក់ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិ Tianhe ក្នុងទីក្រុង Wuhan ខេត្ត Hubei តាមជើងហោះហើរចំនួន២។ គួរជម្រាបជូនថា ការបញ្ជូនជនសង្ស័យជាជនជាតិចិនទៅប្រទេសកំណើតវិញពេលនេះជាសមិទ្ធផលធំជាងគេនៅឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរបស់រដ្ឋាភិបាលចិន និងកម្ពុជា។

 

Comments