ដោយ៖ អៀង សុខម៉ិញ
បើតាមអ៊ីរ៉ង់ ដែលសន្យាវាយបកវិញ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដោយបាញ់មីស៊ីល៦គ្រាប់ចេញពីយន្តហោះចម្បាំងF-35 សំដៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំក្រុងដាម៉ាស។ ស្លាបខាងឆ្វេងនៃស្ថានកុងស៊ុលអ៊ីរ៉ង់ដែលស្ថិតនៅជិតស្ថានទូតជាច្រើនព្រមទាំងទីស្នាក់ការមួយរបស់អង្គការសហប្រជាជាតិផង ត្រូវកម្ទេចទាំងស្រុង។ អ្នកនៅក្នុងស្ថានកុងស៊ុលទាំងអស់បានស្លាប់និងរងរបួស។ នៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត យ៉ាងហោច១១នាក់ មានពីរនាក់ជាមេបញ្ជាការ និងមេបញ្ជាការរងជាន់ខ្ពស់នៃកងកម្លាំងQods ដែលជាកងពលជើងឆើតទទួលបន្ទុកធ្វើអន្តរាគមន៍ក្រៅប្រទេសរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំបដិវត្តិអ៊ីរ៉ង់។
Comments
Post a Comment