ទីផ្សារ​រថយន្ត​អគ្គិសនីក្នុងស្រុកចិន កំពុងតែ​មាន​ការប្រកួត​ប្រជែង​ ខុស​ពី​នៅ​អឺរ៉ុប និង​អាមេរិក

ដោយ៖ ហេង ឧត្តម
ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អគ្គិសនី ឆ្នាំ​២០២៤ រៀបចំធ្វើ​នៅរដ្ឋធានីប៉េកាំង បន្ទាប់ពី​ខកខាន​អស់​៤ឆ្នាំ តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដមក។ នៅចិន ​អ្នក​ប្រើ​​​រថយន្ត​អគ្គិសនី កាន់​កើនឡើងៗ​ ជារៀងរាល់​ឆ្នាំ​។ ទីប្រឹក្សាហិរញ្ញវត្ថុ​និង​​ស្រាវជ្រាវ​ទីផ្សារ​ AlixPartners មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស បង្ហាញឲ្យដឹង​ថា នៅប្រទេស​ចិន ក្នុង​ឆ្នាំនេះ​ អ្នក​ប្រើ​រថយន្ត ចំនួន ៩៧% បាន​ឆ្លើយថា​ត្រៀមខ្លួន​ស្រេច ដើម្បីទិញ​រថយន្ត​អគ្គិសនី, ឆ្នាំ​២០១៩ មានតែ​៧៣% ហើយឆ្នាំ​​២០២១ ឡើង​ដល់៨៥%​។ ពោល​គឺកើន​ឡើងជា​លំដាប់​។

 

Comments