​បារាំង​ ​និង ​​រុស្ស៊ី បាន​ជជែកគ្នា​តាម​ទូរសព្ទ​ដ៏កម្រ ជា​លើក​ទី១ ពីបញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន

ដោយ៖ ហេង ឧត្តម
មានចំណុច​ខ្វែងគ្នា​ច្រើន ​នៅក្នុងកិច្ច​សន្ទនា ថ្ងៃ​ពុធ ទី៣មេសា ​រវាង រដ្ឋមន្ត្រី​ការពារជាតិ​បារាំង និងរុស្ស៊ី ពិសេស​ជុំវិញបញ្ហា​សង្គ្រាម​នៅអ៊ុយក្រែន និង អំពើ​ភេរវកម្ម​នៅសាលតន្ត្រី​ជាយក្រុង​ម៉ូស្គូ។ ប្រភពពី​មន្ត្រី​អម​ជុំវិញ​របស់រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​អះអាងថា រុស្ស៊ី​ត្រៀម​ខ្លួន​ចរចា​ឡើងវិញ​ពី​បញ្ហា​អ៊ុយក្រែន។ ក្នុង​សេចក្តីថ្លែងការណ៍​ពី​ម៉ូស្គូ នាល្ងាច​ថ្ងៃ​ពុធ  លោក​ ស៊ែរហ្កី ឆយហ្គូ រដ្ឋមន្ត្រីការ​ពារជាតិ​រុស្ស៊ី​ ថា សម​ភាគី​ទាំង​​២ ​បានជជែក​គ្នា​ពី​ជម្លោះ​អ៊ុយក្រែន ហើយ​ឈានទៅ​​ស្នើ​«គំនិត​ផ្តួច​ផ្តើមក្រុង​អ៊ីស្តង់ប៊ូល​ដើម្បី​សន្តិភាព​​»​ដែល​អាច​នឹង​រៀបចំជជែកគ្នា​​នៅ​ប្រទេស​ស្វីល​។ លោក ស៊ែរហ្កី ឆយហ្គូ ថែមទាំង​ព្រលយ​សម្តី​ថា «វា​អត់​ប្រយោជន៍​ទេ បើ​គ្មាន​វត្តមាន​រុស្ស៊ី​ចូលរួម​នោះ»។​ 


 

Comments