ជាលើកទី១ អាមេរិកគំរាមអ៊ីស្រាអែលឲ្យបើកច្រកភ្លាម ផ្តល់ជំនួយមនុស្សធម៌​ចូលទឹកដីហ្កាហ្សា

ដោយ៖ ឈាង បុប្ផា
គិតចាប់តាំង​ពីផ្ទុះសង្រ្គាមហ្កាហ្សា ជិត​៦ខែមកនេះ រដ្ឋបាល​លោក​ចូ បៃដិនប្រកាស​ការគាំទ្រ​ដោយ​ឥតងាករេរបស់អាមេរិកចំពោះ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​​ដែលចង់សងសឹកគាស់រំលើង​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា។ ទោះសង្រ្គាម​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ​ ជាង​៣ម៉ឺននាក់ និង​បង្ក​ទុក្ខវេទនា គ្រោះអត់ឃ្លាន​ដល់​ប្រជាជន​ជាង​១លាននាក់ ​នៅហ្កាហ្សា អាមេរិកបានត្រឹម​តែទាមទារ​ឲ្យអ៊ីស្រាអែលប្រញាប់ដោះស្រាយវិបត្តិមនុស្សធម៌ ប៉ុន្តែមិនបាន​ដាក់សម្ពាធ​ខ្លាំងៗ​ឲ្យអ៊ីស្រាអែលបញ្ឈប់សង្រ្គាមនៅហ្កាហ្សា។ បាតុកម្ម​របស់អ្នកគាំទ្រ​ប៉ាឡេស្ទីន នៅមុខ​សេតវិមានទៀតសោត​ក៏មិនបាន​ទៅជំរុញរដ្ឋបាលលោក​ចូ បៃដិន​ឲ្យ​ប្តូរចិត្ត​ឈប់​ការពារអ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។


 

Comments