ប្រធានាធិបតី​អ៊ីរ៉ង់ ទៅទស្សនកិច្ច​នៅ ប្រទេសប៉ាគីស្ថានដើម្បី “ពង្រឹងសហប្រតិបត្តិការ”

ដោយ៖ ម៉ម ពិសី
លោកអេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានចុះយន្តហោះ​ដល់ទីក្រុង​អ៊ីស្លាម៉ាបាដ រដ្ឋធានី​ប៉ាគីស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី២២មេសា​ ដោយ​មាន​មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ជាច្រើននាក់អមដំណើរ។ យោងតាម​ក្រុមការងារខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ទស្សនកិច្ចរបស់​ប្រធានាធិបតីអ៊ីរ៉ង់នៅប៉ាគីស្ថាន គឺ​ដើម្បី​ចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងច្រើនវិស័យ​។

 

Comments