ដោយ៖ ម៉ម ពិសី
មានសំណួរជាច្រើន នៅពីក្រោយការសម្រេចចិត្តវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ តើអ៊ីរ៉ង់ពិតជាចង់ប្រកាសសង្គ្រាមដោយផ្ទាល់ និងដោយចំហរជាមួយអ៊ីស្រាអែលមែនឬ?
អ៊ីរ៉ង់បញ្ជាដ្រូន និងបាញ់មីស៊ីលដោយផ្ទាល់ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែនហើយ។ តែបើយើងត្រលប់ទៅមើល ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលប៉ុន្មានឡើយ។ កាលពីថ្ងៃទី៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍ដឹកនាំកំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែកប្រកាសគំរាមថាអ៊ីរ៉ង់នឹងសងសិក ពិន័យអ៊ីស្រាអែល ចំពោះទង្វើឧក្រិដ្ឋដែលអ៊ីស្រាអែលបានបាញ់មីស៊ីលកំទេចស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យស្លាប់មន្ត្រីទាហានកងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន៧នាក់។

Comments
Post a Comment