អាមេរិក បាន​ថ្លែង​ក្តីបារម្ភ​ជាថ្មីអំពីការ​​ឧបត្ថម្ភធនរបស់​រដ្ឋចិនក្នុង​វិស័យ​ឧស្សាហកម្ម

ដោយ៖ ហេង ឧត្តម
ក្វាង​ទុង ជា​​​ខេត្តនិមិត្ត​ឧស្សាហកម្ម​ផលិតកម្ម ​និងជា​​ខេត្ត​ដែល​មាន​ជាងគេ​នៅចិន។ ទីនេះហើយ ដែល​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក ជ្រើស​រើស​សម្រាប់ការ​ចាប់​ផ្តើម​ទស្សនកិច្ច​ ៤ថ្ងៃ​នៅ​ប្រទេស​ចិន​។ ​ ​នៅចំពោះមុខ​សហគមន៍​ពាណិជ្ជករ​អាមេរិក កាលពីថ្ងៃ​ថ្ងៃសុក្រ ទី​៥មេសា ​​លោកស្រី ចានែត ល្វីស យេលែន​ រដ្ឋមន្រ្តី​ក្រសួង​​ហិរញ្ញវត្ថុអាមេរិក បានចង្អុល​បង្ហាញ​ពីផលវិបាក​នៃ​ការ​​ឧបត្ថម្ភ​ធន​ច្រើន​ឡើងៗ​របស់​រដ្ឋចិន ក្នុង​វិស័យ​ឧស្សាហកម្មផលិតកម្ម​។ ការ​ធ្វើ​ដូច្នេះ ត្រូវលោកស្រីរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អា​មេរិក ចានែត ល្វីស យេលែន​ ​ បញ្ជាក់​ថា វា​​នឹង​អាច​ឲ្យ​ចិន​បាន​ផលិត​ទំនិញ​ច្រើន​ពិត​មែន រហូតដល់​ច្រើ​ន​ជ្រុល​លើស​តម្រូវការ​ក្នុងស្រុក ហើយ​និង​ជន់ជោរ​លើស​ទីផ្សារ​ក្រៅ​ស្រុក​ថែម​ទៀត​។​ ប្រការ​នេះ ក៏​​​នាំឲ្យ​ទាញ​តម្លៃ​ធ្លាក់​ទាបខ្លាំង​ ហើយ​ថែមទាំង​​អាច​បង្កគ្រោះថ្នាក់គំរាម​កំហែង​​ដល់​ក្រុម​ហ៊ុន​អាមេរិកនិង​ប្រទេស​ដទៃ​ទៀត​ ដែល​នៅទី​បំផុត វាបង្កគ្រោះថ្នាក់​ដល់​​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។​

 

Comments