ដោយ៖ អៀង សុខម៉ិញ
កងពលភូមិភាគខាងត្បូងនៃកងកម្លាំងយោធាប្រជាមានិតចិន រៀបចំធ្វើសមយុទ្ធ ដោយចេញត្បាតត្រៀមប្រយុទ្ធតាមផ្លូវទឹក និងផ្លូវអាកាសរួមគ្នា ក្នុងសមុទ្ទចិនខាងត្បូង។ នេះបើតាមសេចក្តីការណ៍របស់យោធាចិន ដោយមិនបញ្ជាក់លម្អិតទេថាតើសមយុទ្ធនោះមានទំហំប៉ុណ្ណា និងប្រព្រឹត្តទៅនៅត្រង់ចំណុចណាឱ្យប្រាកដឡើយ។ ប៉ុន្តែអាជ្ញាធរយោធាចិន បានបន្ថែមថា គ្រប់សកម្មភាពយោធាដែលរំខានស្ថានភាពនៅសមុទ្ទចិនខាងត្បូង និងដែលបង្កបង្កើតឱ្យមានតំបន់ក្តៅហិង្សា ត្រូវស្ថិតនៅក្រោមការឃុំគ្រងបានទាំងអស់។ ពាក្យថា“សកម្មភាពយោធារំខាន”នោះ គឺទំនងចង់សំដៅលើសមយុទ្ធរបស់ហ្វីលីពីនជាមួយសម្ព័ន្ធមិត្ត ដែលកំពុងធ្វើសមយុទ្ធក្នុងផ្ទៃសមុទ្ទនេះដែរ។
Comments
Post a Comment