លើកទី១ អ៊ីស្រាអែលរងការវាយប្រហារទ្រង់ទ្រាយធំពីសំនាក់អ៊ីរ៉ង់​​ដោយផ្ទាល់

ដោយ៖ ហេង ឧត្តម
នៅ​អ៊ីរ៉ង់ គ្រាន់តែ​មេបញ្ជាការ​យោធា​ប្រកាស​តាម​កញ្ចក់ទូរទស្សន៍​ជាតិ​បានតែបន្តិច ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​​ក៏​ចាប់ផ្ទុះឡើង​ វេលាម៉ោង​ជាង ១១ យប់​ ម៉ោង​ក្នុងស្រុក​​។

ដំបូង​ដៃ អ៊ីរ៉ង់ ប្រើ​គ្រាប់​រ៉ូក្កែត​ជាច្រើន​ បាញ់​វាយប្រហារ​ទៅលើ​តំបន់ដែន​ដី​​ហ្គូឡានដែល​អ៊ីស្រាអែល​ត្រួតត្រា។ ហ្គូឡានជា​ទឹកដី​ស៊ីរី ដែលត្រូវ​អ៊ីស្រាអែល​យកទៅ​​គ្រប់គ្រង​ត្រួត​ចាប់តាំងពី​សង្គ្រាម​​៦ថ្ងៃ ឆ្នាំ​១៩៦៧រហូតមក​។  ក្រោយមកទៀត អ៊ីរ៉ង់ បាន​ប្រើ​យន្តហោះ​ដ្រូន មីស៊ីលបាឡេស្ទីក និងមីស៊ីល​ Croisière សរុប​ជាង ២០០​ បាញ់​ស្រោច​សំដៅ​លើទឹកដី​អ៊ីស្រាអែល​។​ ចំនួន​នេះបញ្ជាក់​ដោយ​យោធាអ៊ីស្រាអែល និង​ឲ្យដឹង​ទៀតថា ការ​វាយប្រហារ​ផ្លូវ​អាកាសពីសំណាក់​អ៊ីរ៉ង់នេះ ផ្តើម​នៅម៉ោងប្រមាណ​ជាង​ ១១ យប់​ ហើយ​បន្ត​រហូត​ដល់​ម៉ោង ៣និង​២០នាទី​ ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ​ ក៏​​សកម្មភាព​វាយប្រហារ​​​​នៅតែបន្ត​មាន ឥតដាច់​។


 

Comments