វៀតណាមប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជា ខណៈលោកហ៊ុន សែនថា គ្មានការចរចា

ដោយ៖ សាំ ឧត្តម
នៅក្នុងក្នុងពិធីជួបជុំសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន សែនដែលទើបចូលកាន់តំណែងជាប្រធានថ្មីនៃព្រឹទ្ធសភាកម្ពុជា ហាក់ផ្តើមហ៊ាននិយាយចំខ្លាំងៗពីវៀតណាម ជុំវិញរឿងគម្រោងព្រែកជីកហ្វូណន។ បើតាមលោក ហ៊ុន សែន នឹងគ្មានការចរចាអ្វីទាំងអស់ជុំវិញគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា និងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍឱ្យលេចចេញជារូបរាង ជាដាច់ខាត។ យោងតាមលោក ហ៊ុន សែន កម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មាការទន្លេមេគង្គ(MRC) នៅមុនពេលដែលកម្ពុជាបានចាប់ផ្តើមសិក្សាគម្រោងព្រែកជីកនេះមកម្ល៉េះ ដោយមានការពិនិត្យវាយតម្លៃត្រឹមត្រូវពីផលប៉ះពាល់នានា។
 

Comments