អាស៊ីតស៊ុលផួរិចខ្លាំងដែលចេញពីរថយន្តក្រឡាប់នៅប្រទេសឡាវ បានហូរចូលក្នុងដៃទន្លេមេគង្គប៉ះពាល់យ៉ាងណា?

ដោយ៖ អោ ស្រីពេជ្រ
បើតាមគណៈកម្មការទន្លេមេគង្គ (MRC) សារធាតុគីមីដែលបានលេចធ្លាយចេញពីរថយន្តក្រឡាប់នៅប្រទេសឡាវនិងបានហូរចូលក្នុងដៃទន្លេមេគង្គកាលពីសប្តាហ៍មុន គឺជាអាស៊ីតស៊ុលផួរិចខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ អាស៊ីតស៊ុលផួរិច អាចធ្វើឱ្យប៉ះពាល់ដល់ស្បែក ភ្នែក សួត និងធ្មេញជាដើម។ ក្នុងករណីប៉ះពាល់ជាមួយសារធាតុមួយនេះខ្លាំង មនុស្សអាចប្រឈមនឹងការខ្វាក់ភ្នែក ឬ អាចឈានដល់ស្លាប់បាន។

 

Comments