តុលាការ​ក្រុងហូជីមិញបានការកាត់ទោសប្រហារជីវិត សេដ្ឋីនីអចលទ្រព្យវៀតណាមបទប្រព្រឹត្តអំពើពុករលួយ

ដោយ៖ ឈាង បុប្ផា
​នៅក្នុង​សវនាការ XXL ដែលតុលាការ​ក្រុងហូជីមិញ​បាន​បើក​ក្នុងរយៈពេល​មួយខែមកនេះ ជាមួយ​​​នឹង​កេសឯកសារ ភស្តុតាង​ចំនួន១០៤ ទម្ងន់​៦តោន និង​រដ្ឋអាជ្ញាជាង ១០នាក់  សេដ្ឋីនី អចលនទ្រព្យ ជឿង មីឡាន និង​អ្នកពាក់ព័ន្ធ ផ្សំគំនិត​៨៥នាក់ មិនអាច​គេចវេស​ពីការទទួលខុសត្រូវ​របស់ខ្លួន។

នៅក្នុងសវនាការ​ដែលផ្តោតទៅលើ​រឿងអាស្រូវគៃបន្លំហិរញ្ញវត្ថុដ៏ធំជាងគេមិនធ្លាប់មាននៅក្នុង​ប្រវត្តិវៀតណាម គណៈវិនិច្ឆ័យ​របស់​​តុលាការ​វៀតណាមបាន​សម្រេចនៅថ្ងៃព្រហស្បតិ៍ទី ១១​មេសា ​កាត់ទោសប្រហារជីវិត​ស្រ្តីមហាសេដ្ឋីអចលនទ្រព្យ​ ជឿង មីឡាន ក្នុងបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ រំលោភច្បាប់ធនាគារ និង​​គៃបន្លំហិរញ្ញវត្ថុ ២៥ពាន់លាន​ដុល្លារ។


 

Comments