ដោយ៖ ហេង ឧត្តម
វឌ្ឍនភាពសេដ្ឋកិច្ចចិនមានសន្ទុះកំណើនទាប។ ពេលកន្លងទៅ ថ្នាក់ដឹកនាំចិនខ្លួនឯង ក៏ទទួលស្គាល់ចំណុចនេះដែរ។
ក្នុងសប្តាហ៍នេះ ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលអន្តរជាតិ Fitch បានបញ្ចុះចំណាត់ថ្នាក់ចិនដល់កម្រិតអវិជ្ជមាន និងបានព្រមានអំពីហានិភ័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសចិនទៀតផង។ នេះក៏ព្រោះតែ ឱនភាពថវិកានិងកម្រិតបំណុលសាធារណៈចិន កាន់តែឡើងខ្ពស់ទៅៗ នាប៉ុន្មានឆ្នាំចុងក្រោយ។ ទីភ្នាក់ងារអន្តរជាតិ Fitch វាយតម្លៃថា ក្នុងឆ្នាំនេះ ឱនភាពថវិកាជាតិចិន អាចនឹងឡើងដល់ ៧,១% អាក្រក់ខ្លាំងលើសឆ្នាំទៅមិញ ដែលមានត្រឹមតែ៥,៨%។ បើមិនគិតពីឆ្នាំ២០២០ដែលជួបបញ្ហាកូវីដខ្លាំង, ឱនភាពថវិកាចិនក្នុងឆ្នាំ២០២៤ អាក្រក់ជាងពេលណាៗទាំងអស់។
Comments
Post a Comment