​អាមេរិកបាន​សម្រេចផ្តល់នូវជំនួយថវិកា​វិនិយោគ ទៅឲ្យ​ក្រុមហ៊ុនតៃវ៉ាន់TSMC ដែលផលិតបន្ទះ​សឺមីកុងឌុកទ័រ

ដោយ៖ ម៉ម ពិសី
ក្នុងថវិកាជំនួយអនុគ្រោះ ចំនួន​៦៦០០លានដុល្លារ​នេះ គឺមាន​ប្រមាណ​៥០០០លានដុល្លារ ជាកម្ចីដែល​រដ្ឋាភិបាល​បាលអាមេរិក​ បានផ្តល់ឲ្យ​ក្រុមហ៊ុនតៃវ៉ាន់ ជាមួយ​នឹង​ការប្រាក់​ទាបបំផុត​។ ផ្អែក​តាម​ក្រសួងពាណិជ្ជកម្មអាមេរិក ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បាន​សម្រេច​យល់ព្រម បង្កើនការវិនិយោគ នៅសហរដ្ឋអាមេរិក។ ផែនការវិនិយោគ ដែល​ពីមុនមាន២៥០០០លានដុល្លារ ត្រូវបានដំឡើងដល់ ៦៥០០០លានដុល្លារ​។ រោងចក្រ​ទី​៣របស់​ TSMC នឹងត្រូវសាងសង់នៅក្រុង Phoenix រដ្ឋអារីហ្សូណា នៅរវាងឆ្នាំ​២០៣០។

 

Comments