ដោយ៖ ម៉ម ពិសី
រឿងចិនជួយរុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន វាលែងជារឿងអាថ៌កំបាំងអ្វីទៀតហើយ។ ភាគីទាំង២ ក៏ហាក់ដូចជាមិនចង់លាក់លៀមអ្វីទៀតដែរ បើទោះបីជាគេមិនទទួលស្គាល់ឲ្យចំៗ។ លោកពូទីន កំពុងតែធ្វើទស្សនកិច្ចនៅចិន ទទួលរាក់ទាក់ដោយលោកស៊ី ជីនពីង។ ហើយនៅថ្ងៃទី១៧ឧសភា លោកពូទីន ទៅចូលរួម បើកសម្ពោធពិពណ៌ពាណិជ្ជកម្ម ចិន រុស្ស៊ី នៅទីក្រុងហារប៊ីន តំបន់ម៉ាន់ជូរូ ភាគឦសានប្រទេសចិន។ ស្ថិតនៅចំងាយតែប៉ុន្មានរយគីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ទីក្រុងហារប៊ីន គឺជាច្រកឆ្លងកាត់នៃចរាចរណ៍ទំនិញដ៏សំខាន់បំផុត រវាងចិននិងរុស្ស៊ី។ ក្នុងឆ្នាំ២០២៣ យោងតាមតួលេខផ្លូវការ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី គឺបានកើនឡើងយ៉ាងខ្លាំង ដល់ទៅ ប្រមាណ២២០ពាន់លានដុល្លារ។

Comments
Post a Comment