អឺរ៉ុបចំនួន៣ប្រទេស​ បាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ

ដោយ៖ ឈាង បុប្ផា
មួយសប្តាហ៍ក្រោយ ការប្រកាសរួមគ្នា​របស់​ថ្នាក់ដឹកនាំ​អេស្ប៉ាញ អៀរឡង់ និង​ន័វែស ការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេស​អឺរ៉ុប​ទាំងបី​បាន​ចូលជា​ធរមាន ចាប់ពីថ្ងៃ​អង្គារ​ទី​២៨​ឧសភា។ នៅថ្ងៃ​ដដែល នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​បាន​ចេញមក​បញ្ជាក់​ពីភាពចាំបាច់ និង​សារៈសំខាន់​នៃការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ដើម្បី​ឈាន​ទៅ​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាង​វាមានន័យ​ ផ្តល់​យុត្តិធម៌​ដល់ប្រជាជនប៉ាឡេស្ទីន។

 

Comments