អាមេរិកចោទថា រថយន្តអឺរ៉ុបបានផលិតដោយមានបង្កប់គ្រឿងផលិតដោយពលកម្មបង្ខំនៅចិន

ដោយ៖ អៀង សុខម៉ិញ
បើ​តាម​​របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​ម្សិលមិញ សហគ្រាសយានយន្ត​អាល្លឺម៉ង់​​ប៊ីអឹម (BMW) វ៉ុលវ៉ាហ្កែន​(Volkswagen) និងក្រុមហ៊ុន​​ផលិត​រថយន្ត​អង់គ្លេស ហ្សាហ្ក័រ (Jaguar) ឡែនរូវឺ​ (Land Rover) ព្រមទាំង​ក្រុមហ៊ុនរថយន្ត​​ម៉ាក​វ៉ុលវូ (Volvo) របស់​ស៊ុយអែត បាន​នាំ​ចូល​មក​អាមេរិកនូវ​​​រថយន្តដែល​មានផ្នែក​ខ្លះផ្គត់ផ្គង់​ដោយ​ក្រុម​ជាប់​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក ពាក់​ព័ន្ធ​នឹង​ពលកម្ម​ដោយ​បង្ខំនៅ​ចិន។

 

Comments