ចិនអះអាងពីការតេស្តសាកល្បងកម្លាំង ដើម្បីវាយចូលគ្រប់គ្រងកោះតៃវ៉ាន់

ដោយ៖ ឈាង បុប្ផា
ប្រតិកម្ម​ទៅនឹង​ការចូលកាន់តំណែង​របស់​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ ចិនមិន​បន្ថយ​សំឡេងស្រែកគំរាមកំហែង​កោះតៃវ៉ាន់។ មួយថ្ងៃ​ក្រោយ​ធ្វើសមយុទ្ធ​ដើម្បី​ដាក់ទណ្ឌកម្ម​តៃវ៉ាន់​ដែលទើបមានប្រធានាធិបតីថ្មី លោក​ឡៃ ឈីងទឿ ដែល​ចិន​ចាត់ទុក​ជាអ្នកចង់បំបែកទឹកដី និង​មាន​មហិច្ឆតាទាមទារឯករាជ្យ​ឲ្យតៃវ៉ាន់ ក្រសួងការពារ​ជាតិ​ចិនបាន​ចេញមុខ​មកបញ្ជាក់ថា សមយុទ្ធ​ជុំវិញ​កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ និង​ថ្ងៃសុក្រទី​២៤​ឧសភា តាមពិត​គឺ​មាន​គោលដៅ​ធ្វើតេស្ត​សាកល្បង​សមត្ថភាព​ដើម្បី​វាយចូលគ្រប់គ្រង​អំណាច​នៅតៃវ៉ាន់ តាមរយៈ​ការវាយសង្រ្គប់​រួមគ្នា​ដើម្បីចូល​កាន់កាប់ទីតាំង​សំខាន់ៗ​នៅលើ​​កោះតៃវ៉ាន់។

 

Comments