លោក​ហ្សេឡេនស្គី ផ្ញើសារអញ្ជើញលោកស៊ី និង​លោក​ បៃដិន ជំនួបកំពូលដើម្បីសន្តិភាព

ដោយ៖ ម៉ម ពិសី
ថតនៅក្នុង​អគារបាក់បែកមួយ ក្នុងទីក្រុងខាកៀវ ដែល​កំពុងរងការវាយ​ប្រហារយ៉ាងខ្លាំង ពីកងទ័ពរុស្ស៊ី លោក​វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើសារវីដេអូផ្ញើទៅកាន់ជាពិសេស លោក​ប្រធានាធិបតីចិន និង​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក​។ លោក​ហ្សេឡេនស្គី បានថ្លែងថា លោកសូម​អំពាវនាវនិងអញ្ជើញថ្នាក់ដឹកនាំពិភព​លោក​ទាំងអស់ ជាពិសេស​គឺលោក​ស៊ី ជីនពីង និង​លោក​ចូ បៃដិន សូមលោក​ទាំង២គាំទ្រ និង​ចូលរួមមានវត្តមាន នៅក្នុង​ជំនួបកំពូល​ដើម្បីសន្តិភាព​ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​១៥ ១៦មិថុនាខាងមុខ​។ ក្នុងសារជាភាសាអង់គ្លេសនេះ លោកហ្សេឡេនស្គី បានគូសបញ្ជាក់ថា ការប្រឹងប្រែងនៃមួយផ្នែកធំរបស់ពិភពលោក គឺជាការធានាដ៏ល្អបំផុត ថាការសន្យាទាំងអស់ នឹងត្រូវគេគោរព​។

 

Comments