សិទ្ធិសេរីភាព​សារព័ត៌មាន​ស្ទើរតែ​គ្រប់​ទ្វីបងការ​គំរាម សូម្បីអាមេរិកក៏រឹតត្បិត

ដោយ៖ ហេង ឧត្តម
ក្នុង​ឆ្នាំនេះ ប្រជាពលរដ្ឋ ស្ទើរតែ​ពាក់​កណ្តាល​ផែនដី ត្រូវ​ទៅចូលរួម​​បោះឆ្នោត តួយ៉ាង នៅ​សហរដ្ឋ​អាមេរិក ឥណ្ឌា អឺរ៉ុប និង​អាហ្វ្រិក ជាដើម​​​។​ ​អង្គការ​អ្ន​កកាសែតគ្មាន​ព្រំដែន ​ថ្លែងក្តីបារម្ភអំ​​ពី​សេរីភាព​សារព័ត៌មាន​ ក្នុង​វិស័យ​នយោបាយ ដែល​កំពុង​ធ្លាក់​ចុះ​ខ្លាំង។ ​ អ្ន​កសារព័ត៌មាន​ កាន់​តែ​ប្រឈម​​ខ្លាំងឡើងៗ ក្នុងការ​បំពេញ​វិជ្ជាជីវៈ​ឲ្យ​ស្របតាម​គន្លង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ និង​លំបាក​អនុវត្តសិទ្ធិសេរីភាព​សារព័ត៌មាន​ក្នុង​ផ្នែក​នយោ​បាយ​​​។​

 

Comments