ដោយ៖ ម៉ម ពិសី
ស្របពេលដែលកងទ័ពរុស្ស៊ី កំពុងតែមានប្រៀប សំរុករុលចូលកាន់តែជ្រៅក្នុងតំបន់ខាកៀវ លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយ ជូនទីភ្នាក់ងារព័ត៌មានបារាំងAFP នៅថ្ងៃសៅរ៍ទី១៨ឧសភា។ លោកហ្សេឡេនស្គី បានលើកឡើងថា នេះជារលកវាយសំរុកចូលលើកទី១ របស់កងទ័ពរុស្ស៊ី ដែលអាចនឹងមានរលកបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗ។ តែយ៉ាងណា លោកហ្សេឡេនស្គី បានអះអាងថា ស្ថានការណ៍ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អ ពីកងទ័ពអ៊ុយក្រែន បើទោះបីជាលោកទទួលស្គាល់ថា រុស្ស៊ីជាអ្នកមានប្រៀប មិនមែនអ៊ុយក្រែនទេនាពេលនេះ។

Comments
Post a Comment