នគរបាល​ក្រុង​ញូវយ៉កបំបែក​ជំរំនិងចាប់ខ្លួន​​និស្សិត​បាតុករ​គាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន

ដោយ៖ ហេង ឧត្តម
ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​បណ្តា​យុវជន​និស្សិត​អាមេរិក បាន​ធ្វើ​បាតុកម្មសម្តែង​មតិ​​នៅ​បណ្តា​សកល​វិទ្យាល័យ​​អាមេរិក​​ និង​នៅ​រដ្ឋជាច្រើន​ ផ្សេងៗ​គ្នា​។ បរិ​វេណ​សកលវិទ្យាល័យ​ខ្លះ​ក៏​មាន​បោះ​ជំរំ​ដេក​ចាំ​តែម្តង​ តួយ៉ាងនៅ​សកល​វិទ្យាល័យ Columbia។ ពួក​បាតុករច្រើន​នាក់​​​​, គេសម្គាល់​​ឃើញ​មា​នពាក់​កំណត់​ទទូលក្បាល ឬ​រុំ​ជុំវិញក ជា​​កំណត់​ប្រពៃណី​របស់ពួក​អារ៉ាប់។ ពួក​គេ​ស្រែក​ថា «សេរីភាព​ប៉ាឡេស្ទីន»។​ ដោយ​អត់​ទ្រាំពុំបាន, លោកស្រី​ Minouche Shafik សាកលវិទ្យាធិការ នៃ​សកលវិទ្យាល័យ Columbia ​​បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពីនគរបាល​ក្រុង​ញូវយ៉ក ដោយ​សម្អាង​ថា ព្រោះតែសកម្មភាព​របស់​បាតុករ​ជាច្រើន​ថ្ងៃនេះ ធ្វើ​ឲ្យ​សកលវិទ្យាល័យ គ្មាន​ជម្រើស​អ្វីផ្សេងទេ​។​

 

Comments