ដោយ៖ ម៉ម ពិសី
តាមពិតទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅបារាំង គឺធ្វើឡើងក្នុងឱកាសបុណ្យគម្រប់ខួប៦០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងបារាំង និងសាធារណរដ្ឋប្រជាមានិតចិន។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចង់ឆក់ឱកាសនេះទទួលលោកស៊ី ជីនពីង ឲ្យបានអធិកអធំបំផុត។ តែទន្ទឹមគ្នានេះ លោកម៉ាក្រុង ស្ថិតនៅក្នុងត្រង់ចំណុចមួយដែលលំបាក ព្រោះថាមានសំណុំរឿងច្រើនណាស់ ដែលបារាំងត្រូវនិយាយជាមួយចិនដោយត្រង់ៗ ហើយសុទ្ធតែជាសំណុំរឿងរសើបៗ តួយ៉ាង ដូចជាបញ្ហាសិទ្ធិមនុស្សបញ្ហាពាណិជ្ជកម្ម និងជាពិសេសគឺបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

Comments
Post a Comment