អ៊ីស្រាអែល​បែកបាក់ផ្ទៃក្នុងដោយសារគ្មានផែនការការ​ក្រោយ​សង្គ្រាម លោកប៊ែនី ហ្កាន់ស៍ ​ប្រកាសគំរាមចាកចេញ

ដោយ៖ ម៉ម ពិសី
ថ្លែងតាមកញ្ចក់ទូរទស្សន៍​ កាលពីថ្ងៃសៅរ៍ទី​១៨ឧសភា លោកប៊ែនី ហ្កាន់ស៍ សមាជិកម្នាក់ក្នុងចំណោម៥នាក់ នៃ​ខុទ្ទកាល័យ​​សង្គ្រាមអ៊ីស្រាអែល បានប្រកាសថា “ខុទ្ទកាល័យសង្គ្រាមត្រូវតែគូសវាស​ និងអនុម័ត ផែនការ​សកម្មភាពនៅតំបន់ហ្កាហ្សា​​ ឲ្យបានច្បាស់លាស់ ដើម្បី​ឈានទៅ​សម្រេចកម្មវត្ថុ​យុទ្ធសាស្ត្រ ទាំង​៦ចំណុច ដែលមានសារៈសំខាន់បំផុត​សម្រាប់​សន្តិសុខជាតិអ៊ីស្រាអែល​"។ ប្រសិនបើបីសប្តាហ៍ទៀត ពោលគឺនៅថ្ងៃទី​៨មិថុនា នៅតែ​គ្មាន​ផែនការនេះទេ នោះលោក​នឹងលាឈប់ពីខុទ្ទកាល័យសង្គ្រាម​។


 

Comments