មូលនិធិរូបិយវត្ថុអន្តរជាតិ ថាសេដ្ឋកិច្ចចិនមានសន្ទុះងើបឡើង តែបារម្ភទាក់ទិនបញ្ហាឧស្សាហកម្ម

ដោយ៖ ម៉ម ពិសី
សេដ្ឋកិច្ចចិន​បានជួបការលំបាកងើបមិនឡើង ក្រោយវិបត្តិកូវីដ១៩។ វិបត្តិអលនទ្រព្យ និង​ការចាយវាយក្នុងស្រុក​បានធ្លាក់ចុះយ៉ាងខ្លាំង​ ដែលបាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់ចុះទាប​។ តែក្តី​សង្ឃឹម ហាក់បាន​លេចពន្លឺខ្លះៗហើយ នៅរវាងដើមឆ្នាំ​២០២៤នេះ។ យោងតាមតួលេខផ្លូវការរបស់អាជ្ញាធរចិន កំណើនសេដ្ឋកិច្ចបានសន្ទុះល្អលើសការរំពឹងទុក​ ក្នុងកម្រិត ៥,៣% ក្នុងត្រីមាសទី​១។

 

Comments