​ដកតំណែង​មេអង្គរក្ស​ដែល​ជាប់​សង្ស័យ​ពី​ការ​រៀបចំ​គម្រោងធ្វើ​ឃាតលោក ហ្សេឡេនស្គី និង​មន្ត្រី​កំពូល​ៗ

ដោយ៖ ហេង ឧត្តម
ដោយគ្មានពន្យល់​​បញ្ជាក់​មូលហេតុ​អ្វីទាំងអស់ ប្រមុខរដ្ឋអ៊ុយក្រែន លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចេញក្រឹត្យ​ប្រធានាធិបតី ដកតំណែង​ប្រធាន​អង្គរក្សប្រធានាធិបតីនិងការពារសន្តិសុខថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្រឹត្យ​បញ្ចប់​មុខ​តំណែងនេះ ចុះនៅថ្ងៃទី៩ឧសភា ពោល​គឺធ្វើ​ឡើង​តែប៉ុន្មា​ន​ថ្ងៃប៉ុណ្ណោះ ក្រោយ​ពី ភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែន​ SBU បាន​ចាប់ឃាត់​ខ្លួន មន្ត្រីជាន់​ខ្ពស់​ ២នាក់ បម្រើ​ការ​នៅក្នុង​អង្គភាព​​អង្គរក្សប្រធានាធិបតី។ មា​នឋានន្តរស័ក្តិកម្រិត​​ វរសេនីយ៍ឯក​ ពួក​គេទាំង​​ ២​នោះ ត្រូវ​ជាប់​​សង្ស័យ​រៀបចំ​គម្រោង​ធ្វើ​ឃាត​​​ថ្នាក់ដឹកនាំ​​កំពូល​ៗ​របស់​អ៊ុយក្រែន។

 

Comments