ខ្វះទ័ព​នៅក្នុងសមរភូមិ អ៊ុយក្រែនរើសទ័ព​នៅក្នុង​ចំណោមអ្នកទោស ជាប់ពន្ធនាគារ

ដោយ៖ ឈាង បុប្ផា
នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីជាង​២ឆ្នាំមកនេះ អ៊ុយក្រែន​ឈានចូលដំណាក់កាលមួយ ​ខ្វះទាំងអាវុធ និងទាហាន​ដើម្បី​ប្រយុទ្ធតស៊ូ​នឹង​រុស្ស៊ី ដែលមាន​កម្លាំងខ្លាំងទាំងចំនួនទ័ព និង​សព្វាវុធ។ នៅ​ខែ​មេសា​កន្លងទៅ អ៊ុយក្រែន​បាន​អនុម័តច្បាប់​ដ៏ចម្រូងចម្រាសដើម្បី​សម្រួល​ដល់​ការរើសទ័ព និង​ងាយ​ដាក់ទោស​អ្នកដែល​រត់គេចវេស​ពីកាតព្វយោធា។ ច្បាប់ថ្មី​នៅបាន​ទម្លាក់អាយុ​ ចូលបម្រើកងទ័ព ពី​២៧ មក​នៅ​ឆ្នាំ ២៥ឆ្នាំ នៅក្នុង​គោលបំណងរើស​បញ្ចូល​ទ័ព​ឲ្យបាន​ច្រើនបំផុត​ដើម្បីទប់ទល់​នឹង​រុស្ស៊ី ប៉ុន្តែ ហាក់​មិន​សូវ​មាន​ប្រសិទ្ធិភាព។

 

Comments