ប្រតិបត្តិការ​យោធា​អ៊ុយក្រែន-បែលហ្ស៊ិក​ សែល​សន្យា​ផ្គត់​ផ្គង់​យន្តហោះ​ចម្បាំង​ប្រភេទ​F-១៦

ដោយ៖ អៀង សុខម៉ិញ
កន្លង​មក​បែលហ្ស៊ិកជួយ​អ៊ុយក្រែន​តែ​ក្នុង​ទម្រង់​ជា​ការ​បង្វឹក​បង្ហាត់​អ្នក​បើក​បរ​យន្តហោះ​តែ​ប៉ុណ្ណោះ​ តែ​នៅ​ថ្ងៃ​នេះ​ដើម្បី​ជា​​សក្ខីភាព​គាំទ្រ​អ៊ុយក្រែនប្រឈម​នឹង​សង្គ្រាម​ឈ្លានពាន​របស់​​រុស្ស៊ី​ ប្រទេស​បែលហ្ស៊ិកសន្យា​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​ហ្សេឡេនស្គី ផ្តល់​យន្តហោះ​ចម្បាំង​ប្រភេទ​​F-១៦​ ចំនួន​៣០​គ្រឿង​ដល់​អ៊ុយក្រែន​ ឱ្យ​បាន​មុន​ឆ្នាំ​២០២៨។ នៅក្នុង​​កិច្ចព្រមព្រៀងសន្តិសុខ​ទ្វេភាគី ដែល​ជា​ការ​គាំទ្រ​គ្នា​យូរ​អង្វែងនិង​ ដែល​ចុះ​ហត្ថលេខា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៨​ឧសភានេះ បែល​ហ្ស៊ិក​ប្តេជ្ញា​ប្រឹងរូត​រះ​​ឱ្យអស់​ពី​លទ្ធភាព ប្រគល់​យន្តហោះចម្បាំង​មួយ​គ្រឿង​ដំបូង​នៅ​មុន​ដំណាច់​ឆ្នាំ​២០២៤ ដូច​អ្វី​ដែល​លោក​ហ្សេឡេនស្គី​បានទទូច​​ស្នើ។ ស្រប​តាមកិច្ចព្រមព្រៀង យន្តហោះ​F១៦​អាច​ប្រើប្រាស់​បាន​តែលើ​ផ្ទៃ​អ៊ុយក្រែន​ប៉ុណ្ណោះ។ 


 

Comments