ដោយ៖ ហេង ឧត្តម
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំង ទាំង៧ បានបង្កកទ្រព្យសម្បត្តិរុស្ស៊ី ចំនួន ៣០០ ពាន់លាន។ នោះជាហិរញ្ញវត្ថុរបស់ធនាគារកណ្តាលរុស្ស៊ី ដែលបង្កកនៅក្នុងប្រទេសហ្សេ៧ និងនៅអឺរ៉ុប។ នេះជាទណ្ឌកម្មហិរញ្ញវត្ថុ ដាក់ចំពោះវិមានក្រេមឡាំង ព្រោះតែបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន ពីដើមឆ្នាំ២០២២។ ហ្សេ៧ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ អំពីស្មារតីរួមគ្នាចង់ប្រើប្រាស់ទ្រព្យសម្បតិ្តរុស្ស៊ីទៅជួយអ៊ុយក្រែន ជួយទាំងផ្នែកហិរញ្ញវត្ថុ និងជួយបំពាក់បំប៉ន់គ្រឿងសព្វាវុធ។ ក្នុងនាមជាម្ចាស់ប្រធានផ្លាស់វេនហ្សេ៧ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី Giancarlo Giorgetti បានសារទស្មារតីនេះ និងថាជាការសម្រេចចិត្តនយោបាយដ៏ធំ ហើយនិងជឿនលឿនទៅមុខ។

Comments
Post a Comment