អាមេរិកបន្តចោទកូរ៉េខាងជើង ពីការលក់សព្វាវុធឲ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ ហេង ឧត្តម
ការចោទប្រកាន់​ជាថ្មី ស្តីថា​​របបក្រុង​ព្យុងយ៉ាង​លក់មីស៊ីល​ឲ្យ​ក្រុង​ម៉ូស្កូ ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​​របស់​អង្គការ​សហប្រជាជាតិ។ ​លោក Robert Wood ឯកអគ្គរដ្ឋទូតរង តំណាងសហ​រដ្ឋ​អាមេរិក​ប្រចាំ​​អង្គការ​សហប្រជាជាតិ បាន​បកអាក្រាធ​អំពី​ការ​ផ្ទេរ​អាវុធ​ ពី​កូរ៉េខាងជើង ​ទៅរុស្ស៊ី។ ទូត​អាមេរិក​​បាន​រិះគន់​​ថ្កោលទោស​ជាខ្លាំង ចំពោះការ​ផ្ទេរ​អាវុធ​ដោយ​ខុសច្បាប់​បែបនេះ ដោយ​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ ជំរុញ​ឲ្យ​កងទ័ព​រុស្ស៊ី​កាន់តែ​មាន​សមត្ថភាព​វាយប្រហារ​អ៊ុយក្រែន កាន់តែខ្លាំង​។​

 

Comments