ហេតុអ្វីលោកពូទីន ជ្រើសយកវៀតណាមដើម្បីធ្វើទស្សនកិច្ច បន្ទាប់ពីកូរ៉េខាងជើង?

ដោយ៖ ម៉ម ពិសី
វៀតណាមបានរៀបចំពិធីទទួលស្វាគមន៍​ យ៉ាងមហោឡារិក ជូនលោក​ប្រធានាធិបតី​រុស្ស៊ី​ វ្លាឌីមៀរ ពូទីន ដែលបានទៅដល់រដ្ឋធានីហាណូយ នៅថ្ងៃព្រហស្បតិ៍ ទី​២០មិថុនា​។ បន្ទាប់ពីដើរត្រួតពលរួមគ្នា លោកពូទីន និង​​​លោក​ប្រធានាធិបតី​វៀតណាម តូ លិម បានដឹក​នាំ​គណៈប្រតិភូទាំងសងខាង ជួបប្រជុំគ្នា មុននឹងមាន​ពិធី​ចុះហត្ថលេខារួមគ្នា លើឯកសារ​សហប្រតិបត្តិការ​ រវាង​វៀតណាម និងរុស្ស៊ី​។

 

Comments