ជាលើកដំបូង ដែលក្រុមប្រឹកក្សាសន្តិសុខអាចបោះឆ្នោតគាំទ្រផែនការរបស់អាមេរិកស្តីពីបទឈប់បាញ់នៅហ្កាហ្សា

ដោយ៖ ឈាង បុប្ផា
ដោយ​ទុកដាក់​ការខ្វែងគំនិតគ្នាឱ្យនៅដោយដាច់ឡែក សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃ​ចន្ទទី ១០​មិថុនា បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ទាមទារ​ឲ្យមាន​បទឈប់បាញ់ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពី​សង្រ្គាមហ្កាហ្សាផ្ទុះឡើងនៅ​៨ខែមកនេះ នេះជាលើកទី១ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អាច​បោះឆ្នោត​ចេញសេចក្តីសម្រេច ដោយ​គ្មាន​សំឡេងប្រឆាំង ជាពិសេស​ពី​ខាងអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល។

 

Comments