នាយករដ្ឋមន្ត្រីចិន បានទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី ដើម្បីផ្សះផ្សាគ្នា

ដោយ៖ អៀង សុខម៉ិញ
ដំណើរទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន លី ឈាំង នៅ​អូស្ត្រាលី​ថ្ងៃ​នេះ ត្រូវ​បាន​រៀប​ចំ​និង​ប្រកាស​ឱ្យ​ដឹង​តាំងពី​ខែ​មីនា​មក​ ជាមួយ​កម្មវត្ថុ​ដ៏​ច្បាស់​លាស់។​ សម្រាប់ប៉េកាំង ដល់វេលា​ដែល​ចិន​និង​អូស្ត្រាលី​ ត្រូវ​ផ្សះ​ផ្សា​គ្នា និង​រាប់​គ្នា​ជា​មិត្ត។ បន្ទាប់​ពីមើល​មុខ​គ្នា​មិន​ចំ​ ដោយ​ហេតុ​តែ​វិបត្តិ​កូវីដ និង​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​Huawei ពេល​នេះ​អ្វីៗ​ហាក់​ត្រលប់​មក​រក​ភាព​ដើម ដោយ​​ចិន​បាន​លើក​ទណ្ឌកម្មដាក់​​លើ​ផលិតផលកសិកម្ម​​អូស្ត្រាលី​ស្ទើរអស់​រលីង​។​

 

Comments